សម្រែកបងប្អូនជនជាតិដើមភាគតិច និងជាអតីតកងកម្លាំងខ្មែរក្រហមនៅស្រុកកោះញែក?

 

ប្រជាពលរដ្ឋ២ភូមិ គឺភូមិកោះម្យើលលើ និងកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី គោរពស្នើសុំ លោក សុិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី មេត្តា ជួយជួសជុលផ្លូវស្ពាន ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីឆ្នាំ២០១៩កន្លងមក និងដាក់បង្គោលភ្លើង តបណ្តាញអគ្គិសនីចូលតាមភូមិទាំង២ផង។

ប្រជាពលរដ្ឋទាំង២ភូមិខាងលើភាគច្រើនជាជនជាតិដើមភាគតិច និងជាអតីតកងកម្លាំងសមាហរណកម្មខ្មែរក្រហម ដែលបានផ្តាច់ខ្លួនពីពួក ប៉ុល ពត មុនអតីតកងកម្លាំងខ្មែរក្រហមនៅប៉ែកខាងលិច និងជាប់ព្រំដែនកម្ពុជា ថៃ។

នៅតំបន់នេះ បងប្អូនជនជាតិដើមភាគតិច មានជីវភាពក្រីក្រ ខ្វះខាត និងរងគ្រោះប្រឈមមុខសព្វបែបយ៉ាង ជាពិសេសមិនទាន់មានការអភិវឌ្ឍនៅឡើយ។
អ្វីទៅហៅថា មន្ត្រីបម្រើប្រជាពលរដ្ឋ??

អត្ថបទដែលជាប់ទាក់ទង